មន្ទីរ ទ.រ.ព.អ* ខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងវិធីការពារកុំឲ្យឆ្លងមេរោគកូវីដ-១៩ នៅស្រុកស្ទោង ១១/០៦/២០២០14/06/2020 630 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ធំ, ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ធ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងវិធីការពារកុំឲ្យឆ្លងមេរោគកូវីដ-១៩ នៅសាលាឃុំកំពង់ចិនជើង ស្រុកស្ទោង ដែលមានការចូលរួមពី ជំទប់ទី១ សមាជិកក្រុមប្រឹក្សាឃុំ នគរបាលរដ្ឋបាល លោកនាយកអនុវិទ្យាល័យ លោកមេភូមិ អនុភូមិ និងប្រជាការពារសរុប ៤៩នាក់ ស្រី៨នាក់។