ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ធ្វើ​ទស្សនៈ​កិច្ច​នៅ​រោងចក្រ​ ស៊ូយ៉ាង ផលិត​អំពូល​ភ្លើង និង​ខ្សែភ្លើង នៅ​ខេត្ត​ស្វាយរៀង

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដោយ​មានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ែន វិបុល គណៈអភិបាលខេត្តស្វាយរៀង និងប្រតិភូ​អមដំណើរ​​បានអញ្ជើញធ្វើទស្សនកិច្ចរោងចក្រផលិតអំពូលភ្លើង និងខ្សែភ្លើង នៅរោងច្រ ស៊ូយ៉ាង ស្ថិតក្នុភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ខេត្តស្វាយរៀង ស្ថិតនៅតំបន់ហ្គីហ្គារីស្សត ថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០។

ក្នុងដំណើរទស្សនៈកិច្ចនេះ លោក Owen Lee អគ្គនាយកក្រុមហ៊ុនក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន ដែល​បានដាក់ឲ្យដំណើរការចាប់តាំងពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺខ្សែរសង្វាក់ផលិតកម្មបានដំណើរការយ៉ាងល្អ ដោយរគោរពតាមច្បាប់ និងបទដ្ឋានគត្តិយុត្តិនៃព្រះរាជាណាចក្រកម្ពុជា។ ជាពិសេស ក្រុមហ៊ុនបានយកចិត្តទុកដាក់ដល់កម្មករ កម្មការិនី តាមការណែនាំរបស់រដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ក្នុងការថែរក្សាអនាម័យ ដើម្បីទប់ស្កាត់ និងបង្ការនូវជម្ងឺកូវីដ១៩ ។ ដោយឡែកបច្ចុប្បន្ននេះពិភពលោកបាននឹងកំពុងរងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជម្ងឺកូវដី១៩ ដែលបានធ្វើឲ្យដំណើរការអាជីវកម្ម ទេសចរណ៍ ផលិតកម្ម និងវិស័យផ្សេងៗទៀតត្រូវបានផ្អាកដំណើរការ និងបានធ្វើឲ្យចំណូលសេដ្ឋកិច្ចត្រូវបានធ្លាក់ចុះជាលំដាប់។ ដោយឡែកសម្រាប់ខ្សែរសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន ស៊ូយ៉ាង ពុំមានការរាំងស្ទះដោយសារជម្ងឺកូវីដនោះទេ គឺនៅតែបន្តដំណើរការផលិតជាធម្មតា៕