លោក ប៊ុត ម៉ក់ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង ដឹកនាំក្រុមការងារសហការជាមួយអាជ្ញាធរខេត្ត ចុះធ្វើការអង្កេតស្រាវជ្រាវដីទំនាស់នៅភូមិចម្លងរមាំងក្រោម ២៤/០៦/២០២០24/06/2020 1171 បញ្ហាដីធ្លី, បាត់ដំបង ខេត្តបាត់ដំបង, ថ្ងៃអង្គារ៍ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ប៊ុត ម៉ក់ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបាត់ដំបង បានដឹកនាំក្រុមការងារ សហការជាមួយអាជ្ញាធរខេត្ត ចុះធ្វើការអង្កេតស្រាវជ្រាវដីទំនាស់នៅភូមិចម្លងរមាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ដោយមានសមាសភាពចូលរួមពីអភិបាលរងស្រុកសំឡូត ភូមិបាលស្រុក ភូមិ ឃុំ រដ្ឋបាលព្រៃឈើ និងអាជ្ញាធរពាក់ព័ន្ធ។