ក្រុមការងារមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ស្ពឺ និងអន្តរវិស័យសាលាខេត្ត ចុះវាស់វែងបញ្ចប់ទំនាស់ដីនៅក្នុងភូមិត្រពាំងក្អែក ០៧/០៧/២០២០20/07/2020 656 កំពង់ស្ពឺ, បញ្ហាដីធ្លី ខេត្តកំពង់ស្ពឺ, ថ្ងៃអង្គារ ០២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០២០ ក្រុមការងារមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ និងអន្តរវិស័យសាលាខេត្ត ដឹកនាំដោយ ឯកឧត្តម ម៉ែន វណ្ណនី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរ បានសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងមន្ត្រីជំនាញ បានចុះវាស់វែងដីទំនាស់ជូនភាគីទាំងពីរ ដើម្បីបញ្ចប់ទំនាស់ទាំងស្រុង ដីនោះស្ថិតនៅក្នុងភូមិត្រពាំងក្អែក ឃុំវាលពង់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពី៕