ឯកឧត្ដម ចាប សុថារិទ្ធ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពី ” ការ​រៀបចំ​គម្រោង​ផែនការ​យុទ្ធសាស្រ្ត​ថវិកា​ឆ្នាំ ២០២១​-​២០២៣ និង​គម្រោង​ផែនការ​ថវិកា ឆ្នាំ​២០២១”

ទីស្ដីការក្រសួង,​ ថ្ងៃទី​០៨ ខែកក្កដា​ ឆ្នាំ២០២០ មានកិច្ចប្រជុំពិភាក្សាស្ដីពី ” ការរៀបចំគម្រោងផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ ២០២១-២០២៣ និងគម្រោងផែនការថវិកា ឆ្នាំ២០២១” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ចាប សុថារិទ្ធ រដ្ឋលេខាធិការ នៃ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-ព្រឹទ្ធសភា និងអធិការកិច្ច ដោយមាន សមាជិក សមាជិកា ចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ដែល​ជា​ប្រធានអង្គភាព និងជាមន្រ្តីជំនាញ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ចំណុះក្រសួង ទ.រ.ព.អ ប្រមាណជា ៩០នាក់។