មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ធំ សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ចុះ​ផ្សព្វផ្សាយ​ច្បាប់ ស្តីពី ចរាចរណ៍​ផ្លូវ​គោក និង​ផល​ប៉ះពាល់​គឿងញៀន នៅ​សាលា​ឃុំ​ឈូកខ្សាច់

ខេត្តកំពង់ធំ, ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច ខេត្តកំពង់ធំ បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ចុះផ្សព្វផ្សាយច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់គឿងញៀន នៅសាលាឃុំឈូកខ្សាច់ ស្ថិតនៅភូមិឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពីអាជ្ញាធរឃុំ ក្រុមប្រឹក្សាឃុំ ជំទប់ទី២ ប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំឈូកខ្សាច់ នាយរងប៉ុស្តិ៍ ជំនួយការឃុំ ប្រធានភូមិ អនុប្រធានភូមិ និងប្រជាការពារសរុបចំនួន ៤២នាក់ ស្រី ០៤នាក់។