លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បានចាត់តំណាង​បួងសួង​ខ្នង​ភ្នំត្បែងមានជ័យ

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាកយរដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​ចាត់​តំណាង ដែលដឹកនាំដោយ ឯកឧត្តម ហុង ឡុង នាយក​ខុទ្ទកាល័យក្រសួង រួមជាមក្រុមការងារ បានអញ្ជើញបួងសួង នៅ​វត្ត​ព្រះច័ន្ទ​វង្សា​សូរិយាវង្ស (ហៅវត្តថ្ម៣ដុំ) នៅលេីខ្នងភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ ថ្ងៃព្រហស្បត្តិ៍ ៨រោច ខែ​ផល្គុន ឆ្នាំច សំរិទ្ធិស័ក ព.ស.​២៥៦២ ត្រូវនឹងទី២៨ ខែមីនា ឆ្នាំ២០១៩ ។

ពិធីបួងសួងនេះផងដែរគឺធ្វើឡើងដើម្បីឧទ្ទិសថ្វាយបុណ្យកុសលជូនដល់ដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនក្នុងអតីតកាល ជាពិសេស បុព្វ​មហាបុរសខ្មែរនាសម័យមហានគរ ទេវតា ដែល​ថែ​រក្សា​វត្ថុសក្តិសិទ្ធិ ទាំងអស់ដែលគង់នៅខ្នងភ្នំត្បែងមានជ័យ និងបារមីអារុក្ខអារក្ស អ្នកតា​គ្រប់ទិសទី និងទេវតាគង់ថែរក្សានៅតាមប្រាង្គប្រាសាទនានានៅលើទឹកដីដ៏ស័ក្តិសិទ្ធិតាមជួយបីបាច់ ថែរក្សា​ឃុំគ្រង ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ប្រជាពលរដ្ឋ និងជួយឲ្យ​ប្រទេស​ជាតិ​កាន់​តែ​មានតែសុខសន្តិភាព និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ក៏សូមអានុមោទនា​យកផល្លានិសង្ឃ តាមកម្លាំងសុទ្ធាជ្រះថ្លារៀងៗខ្លួន ៕