ផ្លូវលំពុះកាត់កណ្តាលភូមិសាស្ត្រ សង្កាត់កោះដាច់ ត្រូវបានឯ.ឧ ណុប ចាន់ណារិន្ទ ដឹកនាំស្តារឡើងវិញ ក្រោមការឧបត្ថម្ភ ពីសប្បុរសជន ២០/០៧/២០២០20/07/2020 847 ណុប ចាន់ណារិន្ ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច និង ជាប្រធានក្រុមការងារចុះជួយ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានអញ្ជើញជាអធិបតីបើកការដ្ឋានស្ថាបនាផ្លូវនៅចំណុចអូរតានង តភ្ជាប់ពីវត្តអម្ពរផល ភូមិចុងកោះ មកទល់នឹង ទួលតានងភូមិកោះដាច់។ នៅក្នុងពិធីនេះ មានការចូលរួមពីលោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ និង អស់លោកលោកស្រីជាសមាជិក សមាជិកាក្រុមប្រឹក្សាសង្កាត់ ថ្នាក់ដឹកនាំភូមិទាំង5 កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងប្រជាការពារសង្កាត់ ។ ផ្លូវនេះមានទទឹងប្រវែង 10ម៉ែត្រ បណ្តោយ ប្រវែង 800ម៉ែត្រ អនុវត្តដោយក្រុមហ៊ុនចំនួន 5 ក្រុម បម្រើជាប្រយោជន៍រួមជូនប្រជាពលរដ្ឋក្នុងសង្កាត់កោះដាច់ទាំងមូល ដែល កន្លងមកប្រជាពលរដ្ឋបានសំណូមពរនៅក្នុងវេទិកាសាធារណៈ។ ការស្ថាបនាផ្លូវនេះ មានការស្វះស្វែង ជ្រោមជ្រែងពីលោក ប៉ាត់ អ៊ែល ចៅសង្កាត់ និង អស់លោក លោកស្រីជាចៅសង្កាត់រង និង ក្រុមប្រឹក្សាសង្កាត់ ដែលបានខិតខំស្វែងរកសប្បុរសជន ទាំងក្នុង និង ក្រៅមូលដ្ឋានដើម្បីជួយ រហូតអាចដំណើការបានតាមសំណូមពរ។ សូមបញ្ជាក់ជូនថា ផ្លូវអូរតានងដែលបាននិងកំពុងបើកនេះ ក្រុមការងារបានឈូសឆាយ និង លើកដីខ្ពស់ផុតពីទឹកលិច បង្កលក្ខណៈងាយស្រួលក្នុងការធ្វើចរាចរជូនប្រជាពលរដ្ឋ៕