វិទ្យាស្ថានជាតិអធិការកិច្ច មាន​កិច្ចប្រជុំ​ដើម្បី​អនុវត្ត​ផ្ទាល់​ទៅ​លើ​ការបញ្ចូល​ទិន្នន័យ និង​វិភាគ​ទិន្នន័យ​ក្នុង​កម្មវិធី SPSS

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ១កើត ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹង​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ វិទ្យាស្ថានជាតិអធិការកិច្ច មានកិច្ចប្រជុំ​ដើម្បីអនុវត្តផ្ទាល់​ទៅ​លើ​ការបញ្ចូលទិន្នន័យ និងវិភាគទិន្នន័យក្នុងកម្មវិធីSPSS បន្ទាប់ពី​បាន​បញ្ចប់​វគ្គបណ្តុះបណ្តាល ស្ដីពី ការកសាងសមត្ថភាពស្រាវជ្រាវ (Research Capacity Building) ដែល​ជា​ជំនួយ​របស់​អង្គការ​មូលនិធិអាសុីក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថាន។