លោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកាប្រគល់ជូនគ្រួសារជួបការលំបាក និងចាស់ជរា ២៧/០៧/២០២០27/07/2020 673 កំពង់ចាម, ការងារសង្គម ខេត្តកំពង់ចាម, ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ លោកស្រី ឆាន ច័ន្ទធីតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ចាម និងជាអនុប្រធានសាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត បានចុះសួរសុខទុក្ខ និងនាំយកសម្ភារៈ ថវិកាប្រគល់ជូនគ្រួសារជួបការលំបាក និងចាស់ជរា ចំនួន ៦គ្រួសារ រស់នៅភូមិចំនួន២ គឺភូមិត្រពាំងថ្ម និងភូមិត្នោតបាក់ ឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលដឹកនាំដោយលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដេីម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្ត។