អគ្គនាយកដ្ឋាន​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា រៀបចំ​កិច្ចប្រជុំ​ចែករំលែក​ចំណេះដឹង​លើ​ប្រធានបទ “ការគ្រប់គ្រងការងារប្រចាំថ្ងៃ”

ទីស្តីការក្រសួង,​ ព្រឹកថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ អគ្គនាយកដ្ឋាន​ទំនាក់ទំនង​ជាមួយរដ្ឋសភា-ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំចែករំលែកចំណេះដឹងលើប្រធានបទ “ការគ្រប់គ្រងការងារប្រចាំថ្ងៃ” ជូន​ដល់​ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា ដែលឧទេ្ទសនាមដោយ ឯកឧត្តម កែវ គង់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា៕