លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជម្រុញឲ្យប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន និងមានវិធានការណ៍ការពារខ្ពស់ចំពោះមេរោគកូវីដ ១៩ ខណៈដែលពិភពលោកបាននឹងកំពុងឆ្លងយ៉ាងរហ័ស ០១/០៨/២០២០03/08/2020 5235 កិច្ចប្រជុំ, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សមាជិកា គណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារអនុវត្តភារកិច្ចរបស់គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ប្រចាំខែកក្កដា និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្ត ប្រចាំខែសីហា ឆ្នាំ២០២០ នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែស្រាពណ៍ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានកោតសរសើរដល់ គណៈកម្មាធិការគណបក្សខេត្តស្វាយរៀង ក៏ដូចជា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានយកអស់កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មគ្រប់សកម្មភាព តាមបណ្ដាមូលដ្ឋាននានាទូទាំងខេត្តស្វាយរៀង ដែលបានវិវត្តរីកចម្រើនលើគ្រប់វិស័យ ដោយធានាបានសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាជន។ លោកជំទាវក៏បានណែនាំឲ្យថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋត្រូវបង្កើននូវការយកចិត្តទុកដាក់បន្ថែមទៀត និងមានវិធានការណ៍ខ្ពស់ក្នុងការបង្ការទប់ស្កាត់មេរោគកូវីដ១៩ ខណៈពេលដែលពិភពលោកបាននឹងកំពុងតែមានការឆ្លងរីករាលដាលយ៉ាងខ្លាំង និងបានស្នើឲ្យប្រជាពលរដ្ឋត្រូវចូលរួមពង្រឹង ពង្រីកការងារកសិកម្ម ដាំដុះ ចិញ្ចឹមសត្វ ចំណែកឯអាជ្ញាធរវិញ ត្រូវពង្រឹងភូមិ-ឃុំមានសុវត្ថិភាព និងការអនុវត្តឲ្យមានសុក្រិត្យភាពក្នុងការផ្តល់ជំនួយសង្គមចំពោះប្រជាពលរដ្ឋក្រីក្រនៅក្នុងមូលដ្ឋាននីមួយៗ។