លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញអមដំណើរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ឡេ ខា ភៀវ ១៦/០៨/២០២០16/08/2020 605 វៀតណាម, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអមដំណើរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខ័ន្ធសព ឯកឧត្តម ឡេ ខា ភៀវ អតីតអគ្គលេខាធិការបក្សកុម្មុនីសវៀតណាម ដែលបានទទួមរណភាព កាលពីថ្ងៃទី៧ ខែសីហាឆ្នាំ២០២០៕