មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ធំ សហការជាមួយការិយាល័យសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ១៥/០៨/២០២០16/08/2020 3174 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ធំ, ព្រឹកថ្ងៃពុធ ៨រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ បានសហការជាមួយការិយាល័យសុវត្ថិភាពចរាចរណ៍នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និង ស្នងការដ្ឋាននគរបាលខេត្ត ធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅរង្វង់មូលវិមានឯករាជ្យ មុខហ្គារ៉ាសសាំងតេលា ស្ថិតនៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលមានកម្មវិធីសួរសំនួរយកមួកសុវត្ថិភាព និងចែកខិតបណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក និងវិធានការការពារជំងឺកូវិដ-១៩។