ក្រុមការងារមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ស្ពឺ និងទីចាត់ការអន្ដរវិស័យសាលាខេត្ត ជួបជាមួយភាគីពាក់ពន្ធ័ករណីបណ្ដឹងទំទាស់ដីធ្លីមួយកន្លែង ស្ថិតនៅស្រុកគងពិសី ១៥/០៨/២០២០16/08/2020 605 កំពង់ស្ពឺ, បញ្ហាដីធ្លី ខេត្តកំពង់ស្ពឺ, ថ្ងៃពុធ ០៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ក្រុមការងារមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ និងទីចាត់ការអន្ដរវិស័យសាលាខេត្ត ដឹកនាំដោយឯកឧត្តម ម៉ែន វណ្ណនី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរ បានជួបជាមួយភាគីពាក់ពន្ធ័ករណីបណ្ដឹងទំទាស់ដីធ្លីមួយកន្លែង ស្ថិតនៅភូមិពងទឹក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។