លោក ខុន សុខុម ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ ចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីប្រយុទ្ធនឹងជម្ងឺកូវិដ១៩ (COVID-19) ពង្រឹងសន្តិសុខ សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្ត ១៥/០៨/២០២០16/08/2020 1618 បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ថ្ងៃព្រហស្បតិ៍ ៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបន្ទាយមានជ័យ បានចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីប្រយុទ្ធនឹងជម្ងឺកូវិដ១៩ (COVID-19) ពង្រឹងសន្តិសុខ សុវត្ថិភាពក្នុងភូមិសាស្ត្រខេត្ត ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មេបញ្ជាការយោធាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង-ស្រុក។