លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមបុណ្យសព ឧបាសក ទេព សុគន្ធ ២៦/០៨/២០២០ 453 គោរព្ធវិញ្ញាណក្ខន្ធ សៀលថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមបុណ្យសព ឧបាសក ទេព សុគន្ធ (អតីតនាយករងវិទ្យាល័យព្រះស៊ីសុវត្ថិ) ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២ៈ៤៥នាទី រំលងអត្រាធ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។ សពត្រូវបានតម្កល់ធ្វើបុណ្យតាមបែបប្រពៃណីព្រះពុទ្ធសាសនានៅផ្ទះលេខ ៥៦C ផ្លូវលេខ ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសដ៏ក្រៀមក្រំនោះ លោកជំទាវក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក ទេព សុគន្ធ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕