ឯកឧត្តម ហុង ឡុង នាយក​ខុទ្ទកាល័យ ធ្វើ​បទបង្ហាញ​គន្លឹះ​ស្តីពី ប្រវត្តិ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

ទីស្ដីការក្រសួង,​ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០​ ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យក្រសួង ទ.រ.ព.អ និងជាបេក្ខជនបណ្ឌិត ជំនាញវិទ្យាសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា​ មានកិត្តិយសបានទទួលភារកិច្ចជាអ្នកសម្របសម្រួលកម្មវិធីធ្វើបទបង្ហាញគន្លឹះស្តីពីប្រវត្តិក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ វត្តមានអញ្ជើញចូលរួមនាឱកាសនោះរួមមានថ្នាក់ដឹកនាំ មន្រ្តីរាជការមកពីគ្រប់នាយកដ្ឋាន, ក្រុមការងារយុវជន នៃក្រសួង ទ.រ.ព.អ. និងនិស្សិតមកពីសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។