ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រសួង ប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត

ទីស្ដីការក្រសួង,​ ថ្ងៃព្រហស្បតិ៍ ១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ក្រុមការងារបានរៀបចំ និងបានចូលរួមប្រជុំពិភាក្សាស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត របស់ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រសួង ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារច្បាប់។