លោកជំទាវ ម៉ែន សំអ៉ីន តំណាង​ដ៏​ខ្ពស់ខ្ពស់ លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន អញ្ជើញ​ប្រគេន​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ​គង់នៅ​វត្ត​ទួលសុវណ្ណារាម ហៅទួលសង្កែរ ក្នុង​វេន​កាន់បិណ្ឌទី២

លោកជំទាវ ម៉ែន សំអ៉ីន ទីប្រឹក្សាក្រសួង តំណាងដ៏ខ្ពស់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស នៅវត្តទួលសុវណ្ណារាមហៅទួលសង្កែរ ស្ថិតក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងវេនកាន់បិណ្ឌវេនទី២ នាព្រឹក ថ្ងៃសុក្រ ២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ ។

ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះត្រូវបានប្រជាពលរដ្ឋខ្មែរជាពុទ្ធសាសនិកជនប្រារព្ធឡើងក្នុងគោលបំណងដើម្បីរៀបចំសង្ឃភត្តទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវវស្សា ពីព្រោះរដូវនេះមានភ្លៀងធ្លាក់បង្កឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងការនិមន្តបិណ្ឌបាត្រ។
លោកជំទាវ ម៉ែន សំអ៉ីន ព្រមទាំងក្រុមគ្រួសាររួមនឹងពុទ្ធបរិស័ទទាំងអស់បាននាំយកចង្ហាន់ទេយ្យទានផ្សេងៗទៅវេរប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលដល់បុព្វការីជនដែលបានលាចាកទៅកាន់លោកខាងមុខក៏ដូចជាវិញ្ញាណក្ខន្ធបុព្វបុរសស្នេហាជាតិទាំងអស់បានមកទទួលយកកុសលផលបុណ្យតាមជំនឿបែបព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋព្រមទាំងបានធ្វើកិច្ចបែបសាសនាស្របតាមទំនៀមទម្លាប់នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះផងដែរ៕