ឯកឧត្តម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការ អញ្ជើញ​ជួប​សំណេះសំណាល​​ជាមួយ​​បុគ្គលិក​​ជាប់​កិច្ចសន្យា នៃ​​ក្រសួង​​ទំនាក់ទំនង​ជាមួយ​​រដ្ឋសភា​​-​​ព្រឹទ្ធសភា និង​អធិការកិច្ច

ឯកឧត្តម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកជាប់កិច្ចសន្យា ដែលទទួលបន្ទុកអនាម័យ និងសន្តិសុខរបស់ក្រសួង សរុបចំនួន ២៧នាក់ នៅទីស្តីការក្រសួង នារសៀលថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២០ ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម បាននាំយកមកនូវថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ចែកជូនដល់ពួកគាត់ សម្រាប់ប្រើប្រាស់ និងធ្វើជាទេយ្យទានប្រគេនដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនអ្នកមានគុណរបស់ពួកគាត់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ អំណោយដែលបានផ្តល់ជូនសម្រាប់ម្នាក់ៗរួមមាន៖ អង្ករ ២៥គីឡូ, ទឹកផ្លែឈើ ១កេស, មី ២កេស, ត្រីខកំប៉ុង ២យួរ, ក្រណាត់ស ១ដុំ, និងថវិកាមួយចំនួន។