សហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីត្រួតពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពី អធិការកិច្ច ២៨/០៩/២០២០13/10/2020 616 លោកជំទាវ សុខ វិឡាយ, ឯកឧត្តមបណ្ឌិត ហួត ហាក់ លោកជំទាវ សុខ វិឡាយ រដ្ឋលេខាធិការ និងឯកឧត្តម ហួត ហាក់ រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងចង្អៀត ដើម្បីត្រួតពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីអធិការកិច្ច នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ ។ នៅក្នុងកិច្ចប្រជុំនេះក៏បានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមការងារតាក់តែងសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងតំណាងក្រសួងស្ថាប័នចំនួន ៣ គឺ ៖ ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងមុខងារសាធារណៈ។ ក្នុងកិច្ចប្រជុំ ឯកឧត្តម លោកជំទាវ បានពិភាក្សាយ៉ាងផុលផុសទៅលើជំពូកនីមួយៗនៃមាត្រនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពី អធិការកិច្ចនោះផងដែរ៕