លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ផ្តាំ​ផ្ញើ​​ដល់​​ប្រជាពលរដ្ឋ​​កុំ​ភ្លេច​រក្សា​​គម្លាត​​បុគ្គល ធ្វើ​​អនាម័យ​​ជា​​ប្រចាំ ដើម្បី​​បញ្ជៀស​​ជម្ងឺ​​រាត​ត្បាត​កូវីដ ១៩

អង្គកឋិនទានផ្តួចផ្តើមឡើងដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ និង លោកជំទាវ អ៊ូ សាន លោកជំទាវកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងឧបាសិកា ថាន់ ឡាំមឺន និងបុត្រីបុត្រា ចៅៗ ព្រមទាំងអស់លោក លោកស្រី មន្ត្រីជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិបាល មន្ត្រីរាជការ និងពុទ្ធបរិស័ទ្ធ បានអញ្ជើញចូលរួមដង្ហែរអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ ក្នុងវត្តជីកដី ស្ថិតក្នុងភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ ។
ថ្លែងក្នុងឱកាសនោះ លោកជំទាវក៏បានមានប្រសាសន៍ថាខណៈ​ដែលពិភពលោកកំពុងត្រូវបានវាយលុក​យ៉ាងធ្ងន់ធ្ងរ ឆក់យកជីវិតមនុស្ស​ជាងមួយលាននាក់ និងបានផ្តាំផ្ញើដល់ពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋត្រូវរក្សាគម្លាតបុគ្គល គម្លាតសង្គម និងធ្វើអនាម័យជាប្រចាំ ដើម្បីជៀសផុតពីយជម្ងឺកូវីដ ១៩ ដើម្បីឲ្យជម្ងឺដ៍កាចសាហាវកូវីដ១៩ ដោយត្រូវ ៖ ធ្វើអនាម័យជាប្រចាំ ដូចជាលាងដៃនិងសាប៊ូ ឬអាកុល ឬ ទឹកជែលកំចាត់មេរោគ។ ការចូលរួមអនុវត្តឲ្យបាននូវគម្លាតបុគ្គល និងគម្លាតសង្គម និងប្រើប្រាស់ម៉ាស់ជាប្រចាំខណៈពេលចូលទៅតំបន់ទីប្រជុំជន។ ជាពិសេស ត្រូវចូលរួមថែរក្សានូវសមិទ្ធិផលដែលមាននៅក្នុងវត្តឲ្យបានគង់វង្ស សម្រាប់ទុកជាកេរ៍្តដំណែលដល់កូនចៅជំនាន់ក្រោយៗទៀត។
ជាចុងក្រោយ លោកជំទាវកិត្តិសង្គហបណ្ឌិត និងលោកជំទាវ អ៊ូ សាន សាយ ឈុំ ក៏បាននាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋទីទាល់ក្រ ជនពិការ យាយជី តាជី ជិត៥០០គ្រួសារ នៅពេលនេះ ដោយក្នុងមួយគ្រួសារទទួលបានថវិកា និងសារ៉ុង ០១៕