ឯកឧត្តម​ សុឹម​ ស៊ូយុង ដឹកនាំប្រតិភូ​ចូលរួម​ប្រជុំ​ពិភាក្សា​រក​ដំណោះស្រាយ​ករណី​រំលោភ​យក​ដី​លំនៅដ្ឋាន ស្ថិត​នៅ​សង្កាត់​កំពង់ស្វាយ

បន្ទាយមានជ័យ, ថ្ងៃព្រហស្បត្តិ៍​ ទី០១​ ខែតុលា​ ឆ្នាំ២០២០​ ឯកឧត្តម​ សុឹម​ ស៊ូយុង អនុរដ្ឋលេខាធិការ​ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ បានដឹកនាំប្រតិភូ​ ចូលរួមប្រជុំពិភាក្សារកដំណោះស្រាយជាមួយលោក​ លី​ សារី​ អភិបាលរងខេត្ត​ តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ​ ករណីពាក្យស្នេីសុំអន្តរគមន៍របស់លោកស្រី​ រិទ្ធ​ សុគន្ធា​ រស់នៅភូមិចំការតាដោក​ ឃុំឬស្សីក្រោក​ ស្រុកមង្គលបូរី​ ខេត្តបន្ទាយមានជ័យ​ ប្តឹងលោក​មេឃុំកំពង់ស្វាយ​ និងលោក​អនុប្រធានសាសនាគ្រឹស្គ​ ដែលបានក្លែងបន្លំឯកសារ​ ដេីម្បីរំលោភយកដីលំនៅដ្ឋានរបស់គាត់ទំហំ ២៩ម៉ែត្រ x ៣០ម៉ែត្រ មានទីតាំងស្ថិតនៅភូមិខ្លាកូនចាស់​ សង្កាត់កំពង់ស្វាយ​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ។ បញ្ហាដីធ្លីខាងលេីមានភាពស្មុគស្មាញច្រេីន​ និងបានអូសបន្លាយតាំងពីចុងឆ្នាំ២០០៧ មកម្ល៉េះ​ គណៈប្រតិភូដែលដឹកនាំដោយ​ ឯកឧត្តម​ សុឹម​ ស៊ូយុង បានបេីកកិច្ចប្រជុំក្នុងន័យបញ្ចប់រឿងនេះ។ ក្រោយពីកិច្ចប្រជុំពិភាក្សារកដំណោះស្រាយនេះ​ លោក​អភិបាលរងខេត្តបន្ទាយមានជ័យ​ បានអោយដឹងថា​ ប្រសិនបេីលោកស្រី រិទ្ធ​ សុគន្ធា​ ព្រ​មបញ្ចប់នូវបញ្ហានេះ​ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងធ្វេីការផ្តល់ជូនគាត់នូវដីស្រែ ១ហិកតា​ ដីលំនៅដ្ឋាន ៣០ម៉ែត្រ x ៥០ម៉ែត្រ និងផ្ទះ ១ខ្នង​ ទំហំ៤មែត្រ x ៦មែត្រ ដែលមានទីតាំងនៅតំបន់២២២២​ នៃស្រុកភ្នំស្រុក។