លោកជំទាវ ម៉ែន សំអន ប្រាប់ពលរដ្ឋដែលទទួលរងគ្រោះដោយទឹកជំនន់ ថា ៖ បងប្អូនមិនរងារទេ ព្រោះយើងមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នៅក្បែរគ្រប់កាលៈទេសៈ ១៤/១០/២០២០15/10/2020 1884 គ្រោះធម្មជាតិ, រាជធានីភ្នំពេញ ភ្នំពេញ៖ លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា៖ សុខទុក្ខរបស់ពលរដ្ឋ គឺជាក្តីកង្វល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអិការកិច្ច បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបានបញ្ចប់ការចែកអំណោយសង្គ្រោះបន្ទាន់ជូនដល់ពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ស្ទឹងព្រែកត្នោត សង្កាត់ស្ពានថ្ម ជាង៦០០គ្រួសារ កាលពរសៀលថ្ងៃពុធ ទី១៣ ខែតុលា ឆ្នាំ២០២០ ។ ឯកឧត្តម រដ្ឋលេខាធិការ ណុប ចាន់ណារិន្ទ បញ្ជាក់ថា កាលពីយប់ថ្ងៃអង្គារ៍ ទី១៣ តុលា លោកជំទាវ ម៉ែន សំអន ប្រធានក្រុមការងារ ចុះជួយរាជធានីភ្នំពេញ បានដានយ៉ាងយកចិត្តទុកដាក់ នៅរាល់ព័ត៌មានដែលទាក់ទង នឹងទឹកជំនន់ទឹកភ្លៀង នៅក្នុងរាជធានីភ្នំពេញ ពិសេសបន្ទាប់ពីបានដឹងថា ទំនប់ស្ទឹងព្រែកត្នោត បានបាក់ ហើយហូរទំលាក់ទឹកចូលតាមស្ទឹងព្រែកជ្រៃ ដែលនាំឲ្យភូមិចំនួន៤ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោរ ទទួលរងផលប៉ះពាល់មុនគេនោះ លោកជំទាវ ម៉ែន សំអន បានចាត់ចែងស្វែងរកអំណោយដើម្បីត្រៀមចែកសង្គ្រោះបន្ទាន់ ជូនប្រជាជនយើង ដោយមិនទុកឲ្យរងារខ្វះទីជំរក និងស្បៀងអាហារនោះឡើយ ។ ជាក់ស្តែង នៅរសៀល ថ្ងៃទី១៤ ខែតុលា អំណោយសង្រ្គោះបន្ទាន់មួយបានផ្គត់ផ្គង់ទាន់ពេលវេលា ដូចការគ្រោងទុក ។ ឯកឧត្តម អ្នកនាំពាក្យរូបនេះ បានឲ្យដឹងថា អំណោយដែលបានចែកជូននាពេលនេះ ក្នុងមួយគ្រួសារ មានអង្ករ១បាវ មីយើងមួយកេះ ទឹកបរិសុទ្ធឱរ៉ាល់មួយកេះ ឃីតមួយកញ្ចាប់ នំប៉័ងបាន១ ថវិកា១៣ម៉ឺនរៀល ក្នុងនោះថវិការលោកជំទាវ ម៉ែន សំអន ១០ម៉ឺនរៀល និងថវិកាសាលារាជធានីភ្នំពេញ ៥ម៉ឺនរៀល ៕