ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ ដឹកនាំ​កិច្ច​ប្រជុំ​គណៈកម្មការ​រៀបចំ​ការបណ្តុះបណ្តាល​ជំនាញ​អធិការកិច្ច

ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំគណកម្មធិការរៀបចំការបណ្តុះបណ្តាលជំនាញអធិការកិច្ច នៅសាលប្រជុំ ៦០១ ជាន់ទី៦ ទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។
នៅក្នុងកិច្ចប្រជុំនេះក៏បានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី ជាសមាជិកគណៈកម្មការ​រៀបចំ​ការបណ្តុះបណ្តាល​ជំនាញ​អធិការកិច្ច ដោយផ្តោតទៅលើរបៀបវារៈចំនួន៣គឺ៖
• ពិភាក្សាលើផែនការ និងកម្មវិធីបណ្តុះបណ្តាល
• ទិសដៅនៃការបណ្តុះបណ្តាល
• ការណែនាំពីក្រមសីលធម៌គ្រូឧទ្ទេសនាម និងការងារផ្សេងៗ