អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា រៀបចំ​កិច្ច​ប្រជុំ​បូក​សរុប​ការងារ​ប្រចាំ​ត្រីមាស​ទី៣

ទីស្តីការក្រសួង, ថ្ងៃព្រហស្បត្ត៍ ៦កើត ខែកត្តិក ឆ្នាំជូត​ ទោស័ក ព.ស២៥៦៤​ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំបូកសរុបការងារប្រចាំត្រីមាសទី៣ ក្រោមអធិបតីភាព ឯកឧត្តម កែវ គង់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងប្រធាន អនុប្រធានការិយាល័យ នៃអគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា៕