ឯកឧត្តម​ លីវ​ សុភក្រ្តា ប្រគល់កាណូត និងថវិកា ដែលជាអំណោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សំរាប់​ប្រើប្រាស់​ជួយ​សង្គ្រោះ​ប្រជាពលរដ្​រងគ្រោះ​ដោយ​ទឹកជំនន់

ខេត្តបន្ទាយមានជ័យ, ថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម​ លីវ​ សុភក្រ្តា​ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោក​ ខុន​ សុខុម​ ប្រធានមន្ទីរ បានអញ្ជើញចូលរួមចែកអំណោយជូនប្រជាពលរដ្ឋ ១ម៉ឺនគ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម លីវ​ សុភក្ត្រា បានប្រគល់កាណូតចំណុះ ២៥នាក់ ចំនួន ៦គ្រឿង និងថវិកា ដែលជាអំណោយ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច ជូនស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សំរាប់ប្រើប្រាស់ជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់។