លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញ​អមដំណើរ​សម្តេច​តេជោ ហ៊ុន សែន ចុះសួរសុខទុក្ខ និង​ចែកអំណោយ​ជូន​ពលរដ្ឋ​​រងគ្រោះ​ជំនន់​ទឹកភ្លៀង ខេត្ត​បន្ទាយមានជ័យ ១​ម៉ឺន​គ្រួសារ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន​អញ្ជើញអមដំណើរជាកិត្តិយស សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋរងគ្រោះជំនន់ទឹកភ្លៀង នៅស្រុកអូរជ្រៅ និងម៉ាឡៃ ខេត្តបន្ទាយមានជ័យ ១ម៉ឺនគ្រួសារទៀត នាព្រឹក ថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ៕