លោក វេត វិសេសបញ្ញា ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តពោធិ៍សាត់ ចូលរួម​អម​ដំណើរ ឯកឧត្តម ហួត ហាក់ ចុះ​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់

ខេត្តពោធិ៍សាត់, នៅបរិវេណសាលាវិទ្យាល័យ នទីសេដ្ឋា ស្រុកកណ្តៀង ថ្ងៃច័ន្ទ ១០កើត ខែកត្កិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០២០ លោក វេត វិសេសបញ្ញា ប្រធានមន្ទីរ បានចូលរួមអមដំណើរ ឯកឧត្តម ហួត ហាក់ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនប្រចាំទ្វីបអឺរ៉ុប តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមការងារថ្នាក់កណ្ដាល និង ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន ១៧១៥ គ្រួសារ។ ដោយ ១គ្រួសារទទួលបានអង្ករ ២០ គីឡូក្រាម ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ ៕