លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​រយៈ​ពេល ៩​ខែ និង​លើក​ទិសដៅ​អនុវត្ត​បន្ត

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធី ប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រសួងរយៈពេល ៩ខែ និងលើកទិសដៅអនុវត្តបន្ត នាព្រឹកថ្ងៃអង្គារ ៣រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួង។
ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានជំនាញទាំង៣ និងប្រធាននាយកដ្ឋានទាំង ១៤ ចំណុះឲ្យក្រសួង និងទីប្រឹក្សាក្រសួងផងដែរ៕