លោក ខុន សុខុម ប្រធានមន្ទីរ ទ.រ.ព.អ ខេត្ត​បន្ទាយមានជ័យ ចូលរួម​ផ្សព្វផ្សាយ​ស្តីពី ការ​ពង្រឹង​ការ​គ្រប់គ្រង និង​ការ​ចាត់ចែង​មន្រ្តី​បុគ្គលិក នៃ​រដ្ឋបាល​ក្រុង​-​ស្រុក

ខេត្តបន្ទាយមានជ័យ, ថ្ងៃច័ន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបន្ទាយមានជ័យ បានចូលរួមផ្សព្វផ្សាយស្តីពី ការពង្រឹងការគ្រប់គ្រង និងការចាត់ចែងមន្រ្តីបុគ្គលិក នៃរដ្ឋបាលក្រុង-ស្រុក ក្រោមអធិបតីភាព ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ដោយមានការចូលរួមពីសំណាក លោក លោកស្រីប្រធានមន្ទីរ-អង្គភាព ប្រធានក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង-ស្រុក នាយករដ្ឋបាលក្រុង-ស្រុកផងដែរ។