ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកែប នាំ​យក​អំណោយ​របស់​លោកជំទាវ​កិត្តិសង្គហ​បណ្ឌិត ម៉ែន សំអន ផ្ដល់​ជូន​ដល់​គ្រួសារ​យោធិនពិការ

ខេត្តកែប, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ណុប មណ្ឌល ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកែប ព្រមទាំងមន្ត្រីក្រោមឱវាទ បាននាំយកអំណោយរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ផ្ដល់ជូនដល់គ្រួសារយោធិនពិការ ដែលមានឈ្មោះ ជិន ចន្តា រួមមាន ម៉ាស៊ីនបូមខ្យល់ និងថវិកា ចំនួន ២០០,០០០ រៀល (ម្ភៃម៉ឺនរៀល)។