ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ ដឹកនាំមន្ត្រីរាជការ ដែលជាក្រុមការងាររៀបចំនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាន ២៣/១១/២០២០23/11/2020 764 ឯកឧត្ដមបណ្ឌិត ចាប សុថារិទ្ធ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ បានដឹកនាំមន្ត្រីរាជការ ដែលជាក្រុមការងាររៀបចំនីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ ចូលរួមសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយ ប្រកាសលេខ៦៦៣ សហវ.ប្រក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ ស្តីពី នីតិវិធីចំណាយតាមរជ្ជទេយ្យបុរេប្រទាន សម្រាប់រដ្ឋបាលថ្នាក់ជាតិ តាមរយៈ video conference នៅសាលប្រជុំ ៦០១ ជាន់ទី៦ ទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ កិច្ចប្រជុំនេះរៀបចំដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្របសម្រួលដោយ ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ។