លោកស្រី​ ឆាន​ ច័ន្ទធីតា​ ប្រធានមន្ទីរ​ ទ.រ.ព.អ. ខេត្តកំពង់ចាម​ ចូលរួម​ក្នុង​ពិធីចែកអំណោយស្រូវពូជជូនដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ដោយសារទឹកជំនន់ទឹកភ្លៀង ក្រោមអធិបតីភាព​របស់ឯកឧត្តម​ ឧត្តមសេនីយ​ឯក​ ហ៊ុន​ ម៉ាណែត​

ខេត្តកំពង់ចាម, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោកស្រី​ ឆាន​ ច័ន្ទធីតា​ ប្រធានមន្ទីរ​ ទ.រ.ព.អ. ខេត្តកំពង់ចាម​ បានអមដំណេីរឯកឧត្តម អ៊ុន​ ចាន់ដា​ អភិបាល នៃគណៈអភិបាលខេត្ត​ ចូលរួមក្នុងពិធីចែកអំណោយស្រូវពូជ ៣តោន ២០០គីឡូក្រាម ជូនដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះ​ដោយសារទឹកជំនន់ទឹកភ្លៀង ចំនួន​៣.២០០ គ្រួសារ នៅក្នុងស្រុកព្រៃឈរ ជើងព្រៃ បាធាយ ស្រុកកំពង់សៀម​ និងស្រុកស្ទឹងត្រង់​ នៅបរិវេណវិទ្យាល័យ ហ៊ុនសែន ព្រៃទទឹង ភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ ក្រោមអធិបតីភាព​របស់ឯកឧត្តម​ ឧត្តមសេនីយ​ឯក​ ហ៊ុន​ ម៉ាណែត​ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ​ និងជាមេបញ្ជាការកងទ័ពជេីងគោក​។