មន្ទីរ ទ.រ.ព.អ ខេត្តសៀមរាប សហការ​ជាមួយ​អាជ្ញាធរ​ស្រុក​ស្វាយលើ និង​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត រៀប​ចំ​ពិធី​ផ្សាយ​ច្បាប់ ភូមិបាល នៅ​ឃុំ​ស្វាយលើ

ខេត្តសៀមរាប, ថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ចខេត្តសៀមរាប បានសហការជាមួយអាជ្ញាធរស្រុកស្វាយលើ និងមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំពិធីផ្សាយច្បាប់ ភូមិបាល នៅឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលសមាសភាពចូលរួមចំនួន ៣១២នាក់ ស្រី១១៩ នាក់ ។