កិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២០ និង​លើកទិសដៅ​អនុវត្ត​ការងារបន្ត របស់​នាយកដ្ឋាន​ផែនការ និងស្ថិតិ

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានរៀបចំកិច្ចប្រជុំពិនិត្យរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារបន្ត របស់នាយកដ្ឋានផែនការ និងស្ថិតិ ក្រោមអធិបតីភាពលោកជំទាវ យក់ ណារ៉េត រដ្ឋលេខាធិការ ដោយមានវត្តមានចូលរួមពី ឯកឧត្តម លីវ សុភក្ត្រា អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានផែនការ និងស្ថិតិ នៅទីស្តីការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ឋសភា និងអធិការកិច្ច។