លោក ខុន សុខុម ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ ចូលរួមជាមួយគណៈប្រតិភូ ដឹកនាំដោយឯកឧត្តម ហេង លឹមទ្រី ដេីម្បីប្រជុំពិភាក្សាស្វែងរកដំណោះស្រាយលេីករណីបណ្តឹង ដែលបានកៀរគរអូសទាញប្រជាពលរដ្ឋមកពីខេត្តផ្សេងរំលោភយកដីទំហំ ១១៥ហិកតា នៅស្រុកម៉ាឡៃ ២៧/១១/២០២០27/11/2020 6348 បញ្ហាដីធ្លី, បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ថ្ងៃព្រហស្បតិ៍ ១១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ បានចូលរួមជាមួយគណៈប្រតិភូ ដឹកនាំដោយឯកឧត្តម ហេង លឹមទ្រី អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដេីម្បីប្រជុំពិភាក្សាស្វែងរកដំណោះស្រាយជាមួយលោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ លេីករណីបណ្តឹង ដែលបានកៀរគរអូសទាញប្រជាពលរដ្ឋមកពីខេត្តផ្សេង រំលោភយកដីទំហំ ១១៥ហិកតា (មួយរយដប់ប្រាំហិកតា) មានទីតាំងស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ អតីតភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។