ពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ជូនដល់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ០៣/១២/២០២០03/12/2020 746 ឯកឧត្ដម លីវ សុភក្ត្រា នារសៀលថ្ងៃព្រហស្បត្តិ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម លីវ សុភក្រ្តា អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃនាយកដ្ឋានរដ្ឋបាល ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ពី លោក លឹម ស ប្រធានក្រុមហ៊ុន ឡាយ ស អុិនវេសមិន និងលោក ខន សុខេន ដែលបានឧបត្តម្ភនូវម៉ាស់ចំនួន ៣០,០០០ និងអាល់កុលសម្លាប់មេរោគចំនួន ២២កាន ជូនដល់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ ១៩។ នាឱកាសនោះ ឯកឧត្តម អនុរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់អំណោយសប្បុរសធម៌ពីវិស័យឯកជនក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដែលបានជួយឧបត្ថម្ភដល់ក្រសួងនាពេលនេះ ដែលបានឆ្លើយតបចាំបាច់ចំពោះស្ថានភាពនាពេលបច្ចុប្បន្ន។ យើងចូលរួមការពារខ្លួនយើង និងអ្នកដទៃពីជម្ងឺកូវីដ ១៩ នេះ ដោយពាក់ម៉ាស់ការពារ ឧស្សាហ៍លាងដៃឲ្យបានញឹកញាប់ជាមួយទឹកអាល់កុល ជែល រឺ សាប៊ូ ជាពិសេស រក្សាគម្លាតសុវត្ថិភាពសង្គម។