ឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួលម៉ាស់ចំនួន ២៥.០០០ម៉ាស់ និងទឹកអាល់់កុលចំនួន ៣០០លីត្រ ពីក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប ១៨/១២/២០២០21/12/2020 4778 ឯកឧត្ដម ឈួរ រស្មីឫទ្ធិ ឯកឧត្តម ឈួរ រស្មីឬទ្ធិ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងប្រតិភូអមដំណើរ បានទទួល ម៉ាស់ចំនួន ២៥ ០០០ម៉ាស់ និងទឹកអាល់់កុលចំនួន ៣០០លីត្រ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិនគ្រុប ដែលដឹកនាំដោយ លោក គង់ សំនៀង អគ្គនាយករងក្រុមហ៊ុន តំណាង ឯកឧត្តម ឧកញ៉ា ប៉ិច បូឡែន អគ្គនាយក ក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប ដើម្បីចែកជូនមន្រ្តីរាជការប្រើប្រាស់ជាប្រចាំ ក្នុងការការពារខ្លួនពីការឆ្លងរាលដាលជម្ងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃចន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួង។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឈួរ រស្មីឬទ្ធិ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វិស័យឯកជនដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ និងបង្ការនូវការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ និងបានជូនពរឲ្យក្រុមហ៊ុនដំណើរទៅបានដោយរលូន ទទួលបានជោគជ័យ និងកាន់តែទទួលបាននូវការគាំទ្រពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈបន្ថែមទៀត៕