ក្រុមការងារនាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅវិទ្យាល័យអង្គមេត្រី ស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ២៨/០៣/២០១៩02/04/2019 1397 ផ្សព្វផ្សាយច្បាប់, ឯកឧត្តម ស៊ុំ រុំ ខេត្តកំពង់ស្ពឺ, ថ្ងៃព្រហស្បតិ៍ ៨រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅវិទ្យាល័យអង្គមេត្រី ស្ថិតនៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្ដម សរ សុពុត្រា អភិបាលរង ខេត្តកំពង់ស្ពឺ និងមានការអញ្ជើញចូលរួមពីតំណាងការិយាល័យតំណាងរាស្ត្រ តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត មន្ត្រីរាជការសាលាស្រុកសំរោងទង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប ៣៧០នាក់ /ស្ត្រី ២៧៨នាក់។