វិទ្យាស្ថានជាតិអធិការកិច្ច បើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច ជូនមន្រ្តីរាជការរបស់ក្រសួង និងមន្ទីរ ទ.រ.ព.អ ១១/០១/២០២១18/01/2021 1347 វគ្គបណ្តុះបណ្តាល ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១៣រោជ ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ វិទ្យាស្ថានជាតិអធិការកិច្ច បានចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច ជូនមន្រ្តីរាជការចំនួន ៤៥នាក់ របស់ក្រសួង និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច បានមានមតិសំណេះសំណាល និងសំណូមពរដល់សិក្ខាកាមទាំងអស់ឱ្យយកចិត្តទុកដាក់រៀនសូត្រ ដើម្បីពង្រឹងសមត្ថភាពជំនាញ និងប្រើប្រាស់ជាប្រយោជន៍ដល់ការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព ព្រមទាំងចូលរួមការពារការឆ្លងជម្ងឺកូវីដ១៩ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសការពាក់ម៉ាស លាងដៃនឹងទឹកអាល់កុល និងរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដើម។