ក្រុមការងារនាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅ​វិទ្យាល័យកំពង់លែង ស្ថិតនៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ, ថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី​២៧ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅ​វិទ្យាល័យកំពង់លែង ស្ថិតនៅក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្ដម សរ សុពុត្រា អភិបាលរង ខេត្តកំពង់ស្ពឺ និងដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​តំណាង​ការិយាល័យតំណាងរាស្ត្រ តំណាងមន្ទីរសាធារណការខេត្ត ប្រធានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត មន្ត្រីរាជការ​សាលាស្រុកបរសេដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុប៣៩៥នាក់ /ស្ត្រី២០៧នាក់។