ឯកឧត្តម ឆេង សារឿន ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ២៣/០៣/២០២១23/03/2021 1945 អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩, ឯកឧត្តម ឆេង សារឿន ទីស្តីការក្រសួង, ថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ។ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួង បានសម្រេចដូចខាងក្រោម៖ ១) ធ្វើបច្ចុប្បន្នភាពនៃស្ថានភាព ថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបាន និងមិនបានចាក់វ៉ាក់សាំងកូវីដ-១៩ ២) បង្កើតគ្រុបក្នុងតេឡេក្រាមនូវ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្រសួង ៣) ធ្វើលិខិតស្នើ (ភ្ជាប់ជាមួយនូវតារាងឈ្មោះថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងសន្តិសុខក្រសួង ដែលមិនទាន់បានចាក់ និងស្ម័គ្រចិត្តចាក់) ទៅគណៈកម្មការជាតិចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ថ្នាក់ជាតិ ដើម្បីសុំអន្តរាគមន៍ចាក់វ៉ាក់សាំងទៅតាមកាលវិភាគកំណត់មួយ ដើម្បីបង្កភាពងាយស្រួលដល់ការចាក់វ៉ាក់សាំង។