ម៉ាស់ និងជែលលាងដៃ ដែលជាអំណោយរបស់ ឯកឧត្តម លីវ សុភក្រ្តា អនុរដ្ឋលេខាធិការ ត្រូវបានប្រគល់ជូនដល់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ៤ ដើម្បីជាការចូលរួមប្រយុទ្ធប្រឆាំងការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ២៨/០៣/២០២១29/03/2021 9846 ជម្ងឺកូវីដ-១៩, ឯកឧត្ដម លីវ សុភក្ត្រា ដោយមើលឃើញពីស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ-១៩ នាពេលបច្ចុប្បន្ន ឯកឧត្តម លីវ សុភក្រ្តា អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការផ្ដល់ជូននូវម៉ាស់សុវត្ថិភាពចំនួន ៤០,០០០ម៉ាស់ និងជែលលាងដៃចំនួន ៣៨៤ដប ដល់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ៤ ដើម្បីជាការចូលរួមចំណែកជាមួយប្រមុខដឹកនាំរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន និងការយកចិត្តទុកដាក់ពីសំណាក់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំពោះមន្រ្តីក្រោមឳវាទ ក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ នៅតាមមូលដ្ឋាន ។ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដែលបានទទួលអំណោយរបស់ ឯកឧត្តម លីវ សុភក្រ្តា រួមមាន ខេត្តបន្ទាយមានជ័យ, កំពង់ស្ពឺ, ព្រះសីហនុ និងកណ្ដាល ដោយមន្ទីរនីមួយៗទទួលបានម៉ាស់សុវត្ថិភាពចំនួន ១០,០០០ម៉ាស់ និងជែលលាងដៃចំណុះ ២៥០មីលីលីត្រចំនួន ៩៦ដប។