ឯកឧត្តម ហុង ឡុង បាននាំយកបច្ច័យ និង​ទេយ្យទាន​របស់​លោកជំទាវ​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគេន​សម្តេចព្រះអភិសេរីមហាសុគន្ធាធិបតី បួរ គ្រី

ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យ បាននាំយកបច្ច័យ និងទេយ្យទានរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រគេនសម្តេចព្រះអភិសេរីមហាសុគន្ធាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជគណ:ធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្ថិតក្នុង​សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១។
ទេយ្យទានដែលបានវេរ និងប្រគេនក្នុងថ្ងៃនេះរួមមាន ៖ អង្ករ ម៉ាស អាកុល ទឹកក្រូច ទឹកសុទ្ធ ត្រីខ ត្រីងៀត មី ទឹកត្រី និងទឹកស៊ីអ៉ីវ ។