មន្ទី​រទំ​នាក់​ទំន​ង​ជាមួយ​រ​ដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការ​កិច្ច​ខេត្ត​កំពង់​ធំ បាន​សហការជាមួយអាជ្ញាធរខេត្ត ផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ​និងគោ​លន​យោបា​យភូ​មិ ឃុំ​មាន​សុវត្ថិភាព

ខេត្តកំ​ពង់​ធំ, ថ្ងៃអង្គារ៍ ៦រោច ខែ​ផល្គុន ឆ្នាំ​ច សំរឹទ្ធិ​ស័ក ​ព.ស.២៥៦២ ត្រូវ​នឹងថ្ងៃទី២៦ ខែ​មីនា ឆ្នាំ២០១៩ មន្ទី​រទំ​នាក់​ទំន​ង​ជាមួយ​រ​ដ្ឋ​សភា-ព្រឹទ្ធសភា និង​អធិការ​កិច្ច​ខេត្ត​កំពង់​ធំ បាន​សហការជាមួយអាជ្ញាធរខេត្ត ផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ​និងគោ​លន​យោបា​យភូ​មិ ឃុំ​មាន​សុវត្ថិភាព នៅសាលាឃុំកកោះ ស្រុកសន្ទុក ដោយមានការអញ្ជើញចូលរួមពី លោកមេឃុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល សមាជិកក្រុ​ម​ប្រឹក្សាឃុំ​ ប្រធាន អនុប្រធា​នភូមិ ប្រជាការពារ និងប្រជាពលរដ្ឋ សរុបចំនួន៩៨នាក់ ស្រី៣១នាក់។