កិច្ចប្រជុំ Online ស្តីពីការពិភាក្សា និង​ផ្តល់​យោបល់​លើ​សេចក្តីព្រាង គោល​នយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា ២០២១ -២០៣០ រវាង​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍

ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំក្រុមការងារគ្រប់គ្រង និងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យាប្រចាំក្រសួង ចួលរួមក្នុងកិច្ចប្រជុំ តាម Online ជាមួយនឹង ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការ ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីពិភាក្សាពិគ្រោះយោបល់ លើសេចក្តីព្រាង គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០ ។
កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បត្តិ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ត្រីស័ក ព.ស.២៦៥៦ ត្រូវនឹងថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០២១ ។
នៅក្នុងកិច្ចប្រជុំនោះផងដែរ ឯកឧត្តម ណុប ចាន់ណារិន្ទ ក៏បានលើកឡើងអំពីតួនាទី និងភារកិច្ចរបស់ក្រសួង និងបានសំណូមពរបំពេញ​បន្ថែមនូវបណ្តាធាតុចូលមួយចំនួនទៅ​ក្នុងគោលនយោយបាយពាក់ព័ន្ធនឹងវិស័យរបស់​ក្រសួង​ទំនាក់ទំនង​ជាមួយដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។
សូមបញ្ជាក់ផងដែរថា ៖ គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២១ -២០៣០ នេះមានគោលបំណង លើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋតាមរយៈ ការប្រើប្រាស់សេវាសាធារណៈកាន់តែប្រសើរ ដោយបានដាក់ចេញនូវវិធានការ​នយោបាយអាទិភាព​ក្រោម​ក្របខណ្ឌយុទ្ធសាស្ត្រចំនួន ៥ ៖ ទី(១) បទដ្ឋានគតិយុត្តរដ្ឋាភិបាលឌីជីថល ទី(២) ហេដ្ឋារចនាសម្ពន្ធឌីជីថល ទី(៣) សេវា​រដ្ឋាភិបាល​ឌីជីថល ទី(៤) ការកសាងសមត្ថភាព ការស្រាវជ្រាវ និងនវានុវត្តន៍ឌីជីថល និង ទី(៥) ភាពជាដៃគូរវាងរដ្ឋ និងឯកជន ៕