លោក ខុន សុខុម ប្រធានមន្ទីរ ទរពអ ខេត្តបន្ទាយមានជ័យ អញ្ជើញពិនិត្យការជួសជុលផ្លូវមួយខ្សែដែលរងការខូចខាតដោយទឹកជំនន់ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ២៤/០៥/២០២១31/05/2021 532 បន្ទាយមានជ័យ, ឯកឧត្ដម លីវ សុភក្ត្រា ខេត្តបន្ទាយមានជ័យ, ផ្លូវមួយខ្សែស្ថិតនៅក្រោយវត្តស្ទឹងបត់ ស្ថិតក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលរងការខូចខាតយ៉ាងខ្លាំងដោយទឹកជំនន់កន្លងមកដែលមានប្រវែងជាង២០០ម៉ែត្រ ត្រូវបានអាជ្ញាធរដឹកនាំគ្រឿងចក្រឈួសឆាយស្ថាបនាឡេីងវិញ ក្រោមការឧបត្ថម្ភរបស់ឯកឧត្តម លីវ សុភក្រ្តា អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ។ លោក ខុន សុខុម ប្រធានមន្ទីរ តំណាងឯកឧត្តម លីវ សុភក្រ្តា បានអញ្ចេីញពិនិត្យផ្លូវដែលកំពុងជួសជុលខាងលេីនេះជាមួយលោក ហ៊ុល សំអូន ចៅសង្កាត់និមិត្ត និងលោកមេភូមិសុខសាន្ត នាព្រឹកថ្ងៃច័ន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ ដេីម្បីធានាគុណភាព និងភាពងាយស្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ។ លោកចៅសង្កាត់និមិត្ត បានបង្ហាញអំណរគុណដល់ឯកឧត្តមអនុរដ្ឋលេខាធិការ ដែលតែងតែជួយគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដូចជាការជួយជួសជុលផ្លូវជាបន្តបន្ទាប់ និងការចុះចែកអំណោយដោយផ្ទាល់ដល់ចាស់ជរា និងគ្រួសារក្រីក្រនាពេលកន្លងមក។ នាឱកាសនោះលោក ខុន សុខុម ក៏បានសំណូមដល់ប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធនានា និងបានអំពាវនាវអោយមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេស៣កុំ ៣ការពារ ដេីម្បីអាចជៀសផុតពីជំងឺCOVID-19 ដ៏កាចសាហាវមួយនេះ។