សម្ភារៈប្រើប្រាស់ចាំបាច់សម្រាប់ការពារការឆ្លងរាលដាលជម្ងឺកូវីដ-១៩ ត្រូវបានប្រគល់ជូនដល់មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ ២៧/០៥/២០២១01/06/2021 946 កំពង់ស្ពឺ, ឯកឧត្ដម លីវ សុភក្ត្រា ថ្ងៃព្រហស្បតិ៍ ទី២៧ ខែឧសភា ឆ្នាំ២០២១ លោក មាស សំណាង តំណាង ឯកឧត្ដម លីវ សុភក្រ្តា អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកនូវសម្ភារៈចាំបាច់មួយចំនួនប្រគល់ជូនមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ស្ពឺ សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការប្រើប្រាស់នៅក្នុងមន្ទីរ ដើម្បីចូលរួមការពារការឆ្លងរាលដាលជម្ងឺកូវីដ-១៩។ សម្ភារៈដែលធ្វើការប្រគល់ជូននៅពេលនេះរួមមាន ម៉ាស់សុវត្ថិភាពចំនួន ៣កេសធំ ស្មើនឹង ៧,៥០០ម៉ាស់ អាល់កុលសម្លាប់មេរោគចំនួន ២កាន ស្មើនឹង ៦០លីត្រ និងឧបករណ៍លាងដៃ-វាស់កម្ដៅស្វ័យប្រវត្តិចំនួន ២គ្រឿង។ ការប្រគល់ជូនសម្ភារៈប្រើប្រាស់ទាំងនេះធ្វើឡើងស្របពេលដែលនៅតាមបណ្ដាខេត្តមួយចំនួន ក៏ដូចជាខេត្តកំពង់ស្ពឺ កំពុងមានការផ្ទុះឆ្លងរាលដាលជម្ងឺកូវីដ-១៩ នៅក្នុងសហគមន៍ផងដែរ។